ដោយសារតែកងកម្លាំងទាំងអស់ពុំទាន់ដល់ពេលចេញដំណើរ ឯ.ឧ ទៀ បាញ់ ក៏បានផ្តល់អនុសាសន៍មួយចំនួន ដោយឲ្យមជ្ឈមណ្ឌលបន្តតាមដានសភាពការណ៍វិវត្តន៍ថ្មីៗ នៅតាមបណ្តាប្រទេសដែលកងកម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មរបស់ អង្កការសហប្រជាជាតិ។ បន្តផ្សព្វផ្សាយណែនាំនូវលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ខ.ភ.ម របស់អ.ស.ប ពិសេសអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ នាពេលកន្លងមកជូនដល់កងកម្លាំងគ្រប់រូប។ បន្តយកចិត្តទុកដាក់គ្រប់គ្រង និងថែទាំសុខភាពកងកម្លាំងឲ្យបានល្អចៀសវាងមានការបាត់បង់មុនពេលចេញដំណើរនាពេលខាងមុខ យកចិត្តទុកដាក់បំពាក់បំប៉នបន្ថែមផ្នែកភាសា របៀបរបប និងវិន័យកងទ៏ព ព្រមទាំងឯកសារពាក់ព័ន្ធ យកចិត្តទុកដាក់គ្រប់គ្រង និងថែទាំគ្រឿងចក្រឲ្យបានជាប់ប្រចាំ តាមលក្ខណៈបច្ចេកទេសកំណត់ និងចាត់តាំងកម្លាំងយាមជាប់ប្រចាំ ចៀសវាងមានការបាត់បង់ ខូចខាតឧបករណ៍ សម្ភារៈ មធ្យោយបាយ មុនពេលចេញដំណើរ